រាជធានីភ្នំពេញ៖ ពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា “AIR & TECH SHOW 2018” ត្រូវបានរៀបចំឡើងជាលើកដំបូង ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានការបង្ហាញបច្ចេកវិទ្យាថ្មីៗ ជាកម្មវិធីដ៏មានសារៈសំខាន់សម្រាប់សាធារណជន ពិសេសយុវជនដែលមានចំណូលចិត្តលើជំនាញ និងមុខវិជ្ជាផ្នែកយន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្រ្តជាដើម។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់កិត្តិយសចូលរួមទស្សនាកម្មវិធីពិព័រណ៌នេះ ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង
គាំទ្រដោយកងទ័ពជើងអាកាស និងក្រសួងអប់រំ យុវជន និងកីឡា ក្រោមការឧបត្ថម្ភដោយគូពាក់ព័ន្ធផ្សេងទៀត។ កម្មវិធីពិព័រណ៌នេះ នឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៤-១៥-១៦ ខែធ្នូ ឆ្នាំ២០១៨ ចាប់ផ្តើមពីម៉ោង៩:០០នាទីព្រឹក ដល់ ម៉ោង៥:០០នាទីល្ងាច នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង៕