ពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា “AIR & TECH SHOW 2018”


រាជធានី​ភ្នំពេញ៖ ពិព័រណ៌យន្តហោះ និងបច្ចេកវិទ្យា “AIR & TECH SHOW 2018” ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​លើក​ដំបូង ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ការ​បង្ហាញ​បច្ចេកវិទ្យា​ថ្មី​ៗ​ ជា​កម្មវិធី​ដ៏​មាន​សារៈសំខាន់​សម្រាប់​​សាធារណជន ពិសេស​យុវជន​ដែល​មាន​ចំណូល​ចិត្ត​លើ​ជំនាញ និងមុខវិជ្ជា​ផ្នែក​យន្តហោះ អាកាសចរ បច្ចេកវិទ្យា ការសរសេរកូដ វិស្វកម្ម និងវិទ្យាសាស្រ្តជាដើម។
​​​
ឯកឧត្តម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​ផ្តល់​កិត្តិយស​ចូលរួម​ទស្សនា​កម្មវិធី​ពិព័រណ៌​​នេះ ដែល​រៀបចំដោយ​សហភាព​សហព័ន្ធ​យុវជន​​កម្ពុជា ខេត្តស្វាយរៀង
គាំទ្រដោយ​កងទ័ពជើងអាកាស និង​ក្រសួងអប់រំ យុវជន និងកីឡា ក្រោម​ការ​ឧបត្ថម្ភ​ដោយ​គូ​ពាក់ព័ន្ធ​ផ្សេង​ទៀត។ កម្មវិធី​ពិព័រណ៌​នេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេលបីថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៤-១៥-១៦ ខែធ្នូ ឆ្នាំ២០១៨ ចាប់ផ្តើមពីម៉ោង៩:០០នាទីព្រឹក ដល់ ម៉ោង៥:០០នាទីល្ងាច នៅមូលដ្ឋានទ័ពអាកាសពោធិចិនតុង៕