នាថ្មីៗនេះប្រាសាទអង្គរវត្ត បានក្លាយជាគោលដៅទេសចរណ៍ ដ៏ស្រស់ស្អាតបំផុតចំនួន ៥០០កន្លែង នៅជុំវិញពិភពលោក។ បន្ទាប់មកគឺ មហាកំផែងផ្កាថ្មសមុទ្ររបស់អូស្ត្រាលី ទទួលបានចំណាត់ថ្នាក់លេខ២ និង ទីក្រុងបូរាណ «Machu Picchu» – ប៉េរ៉ូ នៅទ្វីបអាមេរិកខាងត្បូង ជាប់ចំណាត់ថ្នាក់លេខ៣ ជាដើម។
កាលពីឆ្នាំ២០១៥ ប្រាសាទអង្គរវត្តរបស់កម្ពុជា ក៏បានទទួលពានរង្វាន់លេខ១ ជាប្រាសាទលេចធ្លោជាងគេលើពិភពលោក នៅលើគេហទំព័រទេសចរណ៍ TripAdvisor ដ៏ល្បីល្បាញផងដែរ។ ចំណាត់ថ្នាក់នោះ បានធ្វើឱ្យប្រាសាទអង្គរវត្តខ្មែរ បន្តនាំមុខប្រាសាទ Machu Picchu របស់ប្រទេស ប៉េរូ និង ប្រាសាទ Taj Mahal របស់ឥណ្ឌាថែមទៀត៕