ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញចុះពិនិត្យមើលការផ្លាស់ប្ដូរនិងតំឡើងអំពូលភ្លើងថ្មី និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងសង្កាត់ជ្រោយចង្វារ


នៅថ្ងៃ អាទិត្យ ៩កើត ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែ ឧសភា គ.ស ២០១៨ ឯកឧត្ដម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ លោកអ៊ុង សុផារ៉ាត សមាជិកក្រុមប្រឹក្សាសង្កាត់ជ្រោយចង្វារ លោកប្រធានភូមិ១ សមាជិកភូមិ១ និងបុគ្គលិកសង្កាត់ បានចុះពិនិត្យមើលការផ្លាស់ប្ដូរនិងតំឡើងអំពូលភ្លើងថ្មីតាមផ្លូវជំនួសអំពូលភ្លើងចាស់ដែលមានទំហំតូច នៅផ្លូវពេទ្យសត្វ ស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ក្នុងនោះ ឯកឧត្ដម ឡេង ប៊ុនតេង ឧបត្ថមម្ភ អំពូលភ្លើងនិងថ្លៃតំឡើង និងបានឧបត្ថម្ភថវិកាមួយចំនួន ដល់យុវជន នី ហ្វារីត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍បាក់កដៃ ។ បន្តបន្ទាប់មក ឯកឧត្ដម ក៍បានបន្តដំណើរ អញ្ជើញចុះសំណេះសំណាលជាមួយគ្រូពេទ្យនៅមណ្ឌលសុខភាពជ្រោយចង្វារ ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ សំណេះសំណាលជាមួយប្រជាពលរដ្ឋនៅអាគារប៉ាស្ទ័រស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ។ ឯកឧត្ដមបានចូលបច្ច័យមួយចំនួន ក្នុងពិធីសូត្រធម៌ជូនដល់ម្តាយ លោក ហឿន សន្សំ និងលោកស្រី ឈុន វណ្ណា ដែលកំពុងមានជំងឺ ។