លោកជំទាវ ភឿង សកុណា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរោងល្ខោនវត្តស្វាយអណ្តែត


លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរោងល្ខោនវត្តស្វាយអណ្តែត ដែលជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក ជំទាវ អាន ឡឺមេស តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា ឯកឧត្ដមអភិបាលរងខេត្តកណ្តាល ព្រមទាំងសិស្សនិស្សិត បងប្អូនប្រជាពលរដ្ឋ ជាច្រើនរូប។
វត្តស្វាយអណ្តែត ថ្ងៃអាទិត្យ៩កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨។