ឯកឧត្តមរដ្ឋមន្រ្តី ជា សុផារ៉ា អនុញ្ញាតឱ្យសប្បុរសជនតំណាងក្រុមហ៊ុនដែលបានឧបត្ថម្ភថវិកា សម្រាប់សាងសង់ស្ថានីយបូមទឹកកខ្វក់ និងបណ្តាញលូ ក្នុងក្រុងព្រះសីហនុ ខេត្តសីហនុ ចូលជួបពិភាក្សាការងារ


ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ អនុញ្ញាតឱ្យសប្បុរសជនតំណាងក្រុមហ៊ុនដែលបានឧបត្ថម្ភថវិកា សម្រាប់សាងសង់ស្ថានីយបូមទឹកកខ្វក់ និងបណ្តាញលូ ក្នុងក្រុងព្រះសីហនុ ខេត្តសីហនុ ចូលជួបពិភាក្សាការងារ នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្តីការក្រសួង