ព្រឹកថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ លោក ស៊ូ សុផល មេឃុំ ព្រមទាំងក្រុមប្រឹក្សាឃុំទួលសូភី រួមជាមួយមន្ត្រីបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងប្រធានការិយាល័យផែនការ និងគាំទ្រឃុំ បានចុះពិនិត្យបញ្ចប់គម្រោងជួសជុលផ្លូវក្រាលគ្រួសក្រហមប្រវែង ២,៦០៦ម៉ែត្រ ចាប់ពីភូមិទួលសូភី ទៅភូមិថ្មី ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ប្រេីប្រាស់មូលនិធិឃុំឆ្នាំ២០១៨ ដែលវិភាជន៍ថវិការពីរាជរដ្ឋាភិបាលកម្ពុជា ដេីម្បីដាក់ជូនបងប្អូនប្រជាពលរដ្ឋប្រេីប្រាស់។