នៅព្រឹកថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ស៊ុយ សេរឹទ្ធ អភិបាលរងរាជធានីភ្ភ្ភ្នំពេញ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ រួមជាមួយមន្រ្តីជំនាញ លោកចៅសង្កាត់ទឹកថ្លា លោកចៅសង្កាត់ភ្នំពេញថ្មី អញ្ជើញចុះពិនិត្យស្ថានភាពស្ថានីយ៍ និងពិនិត្យផលប៉ះពាល់ការស្ថាបនាប្រឡាយបង្ហូរទឹកពីស្ថានីយ៍បូមទឹកបុរី១០០ខ្នង សង្កាត់ទឹកថ្លា ទៅកាន់ប្រឡាយអូរអាគុជ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។