រដ្ឋបាលខណ្ឌច្បារអំពៅបានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់របងវិទ្យាល័យច្បារអំពៅ


នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌច្បារអំពៅបានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់របងវិទ្យាល័យច្បារអំពៅប្រវែង១០៣០ ម៉ែត្រ កម្ពស់៣:០០ ម៉ែត្រ ។ ចំពោះថវិកាចំណាយសំរាប់ការសាងសង់របងបានមកពីការរៀបចំបុណ្យផ្កាប្រាក់រស្មីសាមគ្គី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដោយមានការជួយឧបត្ថម្ភរបស់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ចំណុះឲ្យរដ្ឋបាលខណ្ឌ ព្រមទាំងគណៈគ្រប់គ្រងវិទ្យាល័យ គណៈកម្មការទ្រទ្រង់សាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា មាតាបិតា អាណាព្យាបាលសិស្ស ជាពិសេសបានមកពីការជួយឧបត្ថម្ភរបស់ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រីអតីតសិស្សវិទ្យាល័យច្បារអំពៅ រួមនិងសប្បុរសជន ។