មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយនឹងមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដើម្បីចុះពិនិត្យ និងស្វែងរកប្រភពទឹកបន្ថែម


ថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយនឹងមន្ត្រីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ដើម្បីចុះពិនិត្យ និងស្វែងរកប្រភពទឹកបន្ថែម សម្រាប់ស្រោចស្រពដំណាំស្រូវរបស់ប្រជាកសិករនៅក្នុងខេត្តបាត់ដំបង ។ បន្ទាប់ពីបានពិនិត្យជាក់ស្តែង ក្រុមការងារនឹងរៀបចំធ្វើការជួសជុល និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រមួយចំនួន រួមមាន ៖
១. ស្តារបើកមុខទឹកអូរធម្មជាតិ ០១ កន្លែង ស្ថិតក្នុងភូមិសាស្ត្រស្រុកថ្មគោល សម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពដល់ឃុំចំនួន ០៤ គឺឃុំបន្សាយត្រែង ឃុំជ្រោយស្តៅ ឃុំគោកឃ្មុំ និងឃុំបឹងព្រីង ។
២. ជួសជុល និងស្តារឡើងវិញប្រឡាយ ០១ ខ្សែ នៅចំណុចបឹងប៉ោង ស្រុកមោងឫស្សី សម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពដល់ឃុំព្រៃតូច​ ។
៣. ស្តារប្រឡាយ ស្រែថ្មី ក្នុងភូមិសាស្ត្រស្រុកបាណន់ សម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពដល់ឃុំតាគ្រាម ។
៤. ស្តារប្រឡាយ តាគុយ ក្នុងភូមិសាស្ត្រស្រុកថ្មគោល សម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពដល់ឃុំបន្សាយត្រែង ។