ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យដំឡើងឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋាន សម្រាប់ន្ត្រីរាជការ ចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩តទៅ


(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូនេះ បានចេញអនុក្រឹត្យលេខ១៧៣ ស្តីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការ សម្រាប់ឆ្នាំ២០១៩។

អនុក្រឹត្យនេះ សម្រេចកែប្រែឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានពីចំនួន ២១៣០រៀល ទៅចំនួន២៣៤០រៀល ក្នុងមួយសន្ទស្សន៍ ដែលចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩តទៅ។

អនុក្រឹត្យថ្មីនេះ នឹងជួយឲ្យប្រាក់បៀវត្សមន្ត្រីរាជការ ត្រូវបានដំឡើងច្រើនជាងមុន ដើម្បីលើកកម្ពស់ជីវភាពរបស់នៅប្រចាំថ្ងៃរបស់មន្ត្រីរាជការដែលខិតខំបម្រើជាតិ មាតុភូមិ៕