សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យដំឡើងប្រាក់កម្រៃ មន្រ្តីជាប់កិច្ចសន្យា ពី៦០ម៉ឺនរៀល ដល់៦៥ម៉ឺនរៀល


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញ អនុក្រឹត្យលេខ១៧២ ស្តីពីការដំឡើងប្រាក់កម្រៃមន្រ្តីជាប់កិច្ចសន្យា ឆ្នាំ២០១៩។

អនុក្រឹត្យថ្មីនេះ សម្រេចដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពីចំនួន ៦០ម៉ឺនរៀល ដល់ ៦៥ម៉ឺនរៀល ដែលចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩តទៅ៕