គណបក្សប្រជាជនកម្ពុជា បញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មី ៧រូបថែមទៀត


(ភ្នំពេញ)៖ សន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃចុងក្រោយ ទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ បានបោះឆ្នោតបញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មី ៧រូបថែមទៀត។

សមាជិកអចិន្រ្តៃយ៍ថ្មីទាំង៧រូបនោះរួមមាន៖

១៖ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

២៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

៣៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ

៤៖ លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ

៥៖ លោក សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស

៦៖ លោក ឥត សារ៉ាត់ នាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ

៧៖ លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក។

សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចូលសមាជិកអចិន្រ្តៃយ៍ថ្មីទាំង៧រូបនេះ ពេលនេះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច មានសមាជិកចិន្រ្តៃយ៍សរុបទាំងអស់ចំនួន ៣៧រូប និងមានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥រូបផងដែរ៕