ភ្នំពេញ៖ សន្និបាតគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នាថ្ងៃចុងក្រោយនេះ បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ឯក សំអុល ជាសមាជិក និងជាប្រធានគណ:កម្មាធិការត្រួតពិនិត្យ នៃគណ:កម្មាធិការកណ្តាល ជំនួសឯកឧត្តម នៃ ប៉េណា ដែលបានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។
សូមបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា បានបើកណៈកម្មាធិការកណ្តាលគណបក្សលើកទី៤១ អាណត្តិទី៥ របស់ខ្លួនរយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំបក្ស សមាជិក សមាជិកា ចាប់ពីអភិបាលស្រុក ខណ្ឌ រួមនឹងក្រុមការងារគណៈពង្រឹងមូលដ្ឋានឡើងជាង ៣ពាន់នាក់ ដើម្បីបូកសរុបលទ្ធផលការងារនយោបាយកន្លងមក ព្រមទាំងកំណត់ទិសដៅនយោបាយ សម្រាប់ពេលខាងមុខ។