មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានបញ្ជូនគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកខ្នាតមធ្យម ចំនួន ០២ គ្រឿង ចុះអន្តរាគមន៍ដោះស្រាយទឹកស្រោចស្រពជូនបងប្អូនប្រជាកសិករ


ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ មន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានបញ្ជូនគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកខ្នាតមធ្យម ចំនួន ០២ គ្រឿង ចុះអន្តរាគមន៍ដោះស្រាយទឹកស្រោចស្រពជូនបងប្អូនប្រជាកសិករ នៅក្នុងភូមិដំណាក់ខ្ចាស់ និងភូមិសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ។ ការបញ្ជូនគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកនេះ គឺដើម្បីកាយប្រឡាយ និងបូមបញ្ជូនទឹកពីស្ទឹងក្រឡាញ់ ទៅបញ្ចូលក្នុងអាងទឹករំលំ សម្រាប់បម្រើឲ្យការស្រោចស្រពដំណាំស្រូវប្រាំងដែលកំពុងមានតម្រូវការទឹករបស់កសិករប្រមាណ ២៥២ ហិកតា នៅក្នុងភូមិទាំង ០២ ខាងលើ ។