ឯកឧត្តម សួស យ៉ារ៉ា និងឯកឧត្តម ឈឹម ផលវរុណបាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន


ភ្នំពេញ ៖ ឯកឧត្តម សួស យ៉ារ៉ា និងឯកឧត្តម ឈឹម ផលវរុណ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បាននិងកំពុងធ្វើសន្និសី ទសារព័ត៌មាន ស្តីពីលទ្ធផលនៃមហាសន្និបាតរបស់គណបក្សប្រជាជន នៅសាលសន្និសីទ និងពិពណ៍កោះពេជ្រ នៅរៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះ ។

គណបក្សប្រជាជនកម្ពុជា បានរៀបចំសន្និបាត គណៈកម្មាធិការកណ្តាល គណបក្ស ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីបូកសរុបលទ្ធផលការងារ និងកំណត់ទិសដៅ នយោបាយ សម្រាប់ពេលខាងមុខ។

គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងបំពេញ បន្ថែមសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ចំនួន៧រូប ក្នុងនោះរួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសខ្មែរ , ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច , លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី , ឯកឧត្តម សៅ សុខា អគ្គមេបញ្ជាការរង កងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស , ឯកឧត្តម ឥត សារ៉ាត់ នាយសេនាធិការចម្រុះ កងយោធលខេមរភូមិន្ទ, ឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមភូមិន្ទ និងឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕