សម្តេចភក្តី សាយ ឈុំ អញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ ព្រះមហាក្សត្រកម្ពុជា ពីប្រទេសវៀតណាម


នៅព្រឹកថ្ងៃសុក្រ១៤ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍នៃព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រះអង្គបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋអស់រយៈពេល៣ថ្ងៃ (១៩-២១ ខែធ្នូ)នៅទីក្រុងហាណូយ និងទីក្រុងដាណាងប្រទេសវៀតណាម នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។