ជំនួបធុរកិច្ចរវាងសភាពាណិជ្ជកម្ពុជា និងគណៈប្រតិភូចិននៃនាយកដ្ឋានកសិកម្មនិងកិច្ចការជនបទនៃខេត្តក្វាងទុង


នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា បណ្ឌិត ហេង វុទ្ធី តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង សមាជិក-សមាជិកា បានជួបប្រជុំជាមួយគណៈប្រតិភូចិន ដឹកនាំដោយ លោក Zheng Huidian អគ្គនាយករងនៃនាយកដ្ឋានកសិកម្មនិងកិច្ចការជនបទ ខេត្តក្វាងទុង។

ជំនួបពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសម្តែងការគួរសម និងសុំអនុសាសន៍ពីសភាពាណិជ្ជកម្មកម្ពុជា អំពីបរិយាកាសសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម។ គណៈប្រតិភូចិនក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា និង មានបំណងស្វែងរកដៃគូវិនិយោគកម្ពុជា សម្រាប់សហប្រតិបត្តិការក្នុងពេលអនាគតជាមួយគ្នា។