នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង សមាជិក-សមាជិកា បានជួបប្រជុំជាមួយគណៈប្រតិភូចិន ដឹកនាំដោយ លោក Li Wenguang អនុប្រធានអនុក្រុមប្រឹក្សាខេត្តសានទុងនៃក្រុមប្រឹក្សាចិនជម្រុញពាណិជ្ជកម្មអន្តរជាតិ។
ជំនួបធុរកិច្ចនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងធុរកិច្ច និងជម្រុញកិច្ចសហប្រតិបត្តិការ រវាងសភាពាណិជ្ជកម្ពុជា និង ខេត្តសានទុង ជាពិសេសក្នុងវិស័យកសិកម្ម ឧបករណ៍កសិកម្ម ប្រព័ន្ធអ៊ីនធើណេត និងឧបករណ៍កីឡា។ គណៈប្រតិភូចិនក៏បានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា និង មានបំណងស្វែងរកដៃគូវិនិយោគកម្ពុជា សម្រាប់សហប្រតិបត្តិការក្នុងពេលអនាគតជាមួយគ្នា។