ម៉ាស៊ីនបូមទឹកខ្នាតមធ្យម ចំនួន ០២ គ្រឿង ត្រូវបានក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង យកទៅដំឡើងនៅចំណុចអាងទឹកស្នេហ៍


ម៉ាស៊ីនបូមទឹកខ្នាតមធ្យម ( ៦៥ សេះ ) ចំនួន ០២ គ្រឿង ត្រូវបានក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង យកទៅដំឡើងនៅចំណុចអាងទឹកស្នេហ៍ ដើម្បីបូមទឹកពីក្នុងអាង ទម្លាក់ចូលប្រឡាយមេ ពោធិ៍លោក ទៅស្រោចស្រពដំណាំស្រូវប្រាំងដែលកំពុងត្រូវការទឹកប្រមាណ ៩៥០ ហិកតា របស់កសិករនៅក្នុងឃុំធាយ និងឃុំបឹងព្រះ ស្រុកបាភ្នំ ។

ថ្ងៃសុក្រ ១៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២១​ ខែធ្នូ ឆ្នាំ ២០១៨ ។