ព្រឹក.ថ្ងៃសៅរ៍ ១៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០១៨ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អញ្ជើញចុះពិនិត្យទីតាំងគម្រោងសាងសង់ស្ពាន ជូនប្រជាពលរដ្ឋ ដែលជួបការលំបាកខ្វះស្ពានប្រើប្រាស់ចំនួន២កន្លែង ធ្វើដំណើរឆ្លងកាត់ប្រកបរបរប្រចាំថ្ងៃ។
-ស្ពានទាំងពីររួមមាន៖
១).ស្ពានអូរកាច់ចង្កេះ ប្រវែង ២១ម៉ែត្រ គ្រោងចំណាយថវិកាសាងសង់ ប្រមាណ ៦ពាន់ដុល្លា ស្ថិតនៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
២).ស្ពានកោះស្លា ប្រវែង ៩៤ម៉ែត្រ គ្រោង ចំណាយថវិកាសាងសង់ ប្រមាណ ៣ម៉ឺនដុល្លា ដែលតភ្ជាប់ភូមិវាលក្រសាំង ឃុំតាកែន និងភូមិកោះស្លា ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
បន្ទាប់មក ឯកឧត្តមអភិបាលនៃគណៈអភិបាល បានដឹកនាំប្រតិភូខេត្តចុះពិនិត្យទីតាំងសាលា វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ត្រពាំងបី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងសម្ភោធដាក់ឲ្យប្រើប្រាស់នាពេលខាងមុខឆាប់ៗនេះ។