នៅព្រឹក.ថ្ងៃអាទិត្យ ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលប្រគល់ផ្ទះ ២០ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនសមាជិកយុទ្ធជនកម្ពុជាខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា។
ពិធីនេះមានការអញ្ជើញចូលរួម មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក គ្រួសារសមាជិកអតីតយុទ្ធជន សរុបចំនួន ១៥០នាក់។