ក្រសួងការបរទេស និងស្ថានទូតបារាំង រៀបចំខួប ២៥ឆ្នាំ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស


paris-agreament-18-10-16-2-copy

     ក្រសួងការបរទេសកម្ពុជា និងស្ថានទូតបារាំង បានរៀបចំរួមគ្នានូវពិធីរំលឹកខួបលើកទី២៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ កិច្ចព្រមព្រៀងថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ គឺជាកិច្ចព្រមព្រៀងមួយ ដែលចុះហត្ថលេខាដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ និងតំណាងហត្ថលេខី ១៩ប្រទេសទៀត នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបញ្ចប់សង្គ្រាមបង្ហូរឈាមនៅកម្ពុជា រវាងភាគីខ្មែរ ៤ក្រុម នាសម័យនោះ។

     ប្រទេសទាំង១៩ ជាហត្ថលេខី រួមមានៈ ប្រទេសអូស្ត្រាលី… ប្រ៊ុយណេ… កម្ពុជា… កាណាដា… ចិន… បារាំង… ឥណ្ឌា… ឥណ្ឌូណេស៊ី… ជប៉ុន… ឡាវ… ម៉ាឡេស៊ី… ហ្វីលីពីន… សឹង្ហបុរី… ថៃ… អតីតសហភាពសូវៀត… អង់គ្លេស… អៀកឡង់ខាងជើង… អាមេរិក… វៀតណាម… និងប្រទេសយូហ្គោស្លាវី។

     សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានថ្លែងថា ពិធីរលឹកខួប ២៥ឆ្នាំ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុងប៉ារីស នឹងធ្វើនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅក្រសួងការបរទេសកម្ពុជា។ គណៈអធិបតីដែលនឹងចូលរួមធ្វើពិធីនេះ គឺរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា លោក Jean Claude Poimboeuf

     សេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា វាគ្មិនសំខាន់ៗដែលបានបំពេញតួនាទីសារវ័ន្តនៅក្នុងដំណើរការរកសន្តិភាព និងអតីតមន្ត្រីទូតដែលធ្លាប់បំពេញការងារក្នុងព្រះរាជាណាចក្រនាជំនាន់នោះ នឹងត្រូវបានអញ្ជើញចូលរួមដើម្បីចែករំលែកទស្សនៈ និងការយល់ឃើញនានា ស្តីពីសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជាផងដែរ។

paris-agreament-18-10-16-3-copy

paris-agreament-18-10-16-4-copy