នាព្រឹកថ្ងៃចន្ទ ២រោច ខែមិគសិរ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ក្រុមសមាជិកាព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាពលោកជំទាវ មានសំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ដើម្បីពិភាក្សាលើរបៀបវារៈចំនួន៤គឺ៖ទី១-ប្រកាសសេចក្តីសម្រេចទទួលស្គាល់លោកជំទាវ កង សៅរ៍ធន ជាសមាជិកក្រុមសមាជិកាព្រឹទ្ធសភាសម្រាប់នីតិកាលទី៤ ទី២-បូកសរុបរបាយការណ៍សកម្មភាព និងរបាយការណ៍ក្រុមសមាជិកាព្រឹទ្ធសភាប្រចាំឆ្នាំ២០១៨ ទី៣-ផែនការសកម្មភាពការងាររបស់ក្រុមសមាជិកាព្រឹទ្ធសភាសម្រាប់ឆ្នាំ២០១៩ និងទី៤-បញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ៕