ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន បានអញ្ជើញពិនិត្យការដ្ឋាន សាងសង់ស្ពានបេតុង ឆ្លងកាត់ស្ពានព្រែកត្នោត


ព្រឹកថ្ងៃអង្គារ ៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.​ ២៥៦២​ ត្រូវនឹងថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៨​ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញពិនិត្យការដ្ឋាន សាងសង់ស្ពានបេតុង ឆ្លងកាត់ស្ពានព្រែកត្នោត មួយកន្លែងប្រវែង ១២៥ ម៉ែត្រ ទទឹង ១០ ម៉ែត្រ និងផ្លូវបេតុងសងខាងស្ពានប្រវែង ១៦២ ម៉ែត្រ ។ សំណង់ស្ពាននេះសម្រេចបាន ១០០%ហើយ ដោយឡែក ផ្លូវបេតុង សម្រេចបាន ៤៥ % ។ភាគខាងត្បូងនៃស្ពាន ជាប់ភូមិផ្សារចាស់សង្កាត់ ស្វាយក្រវ៉ាន់ និងភាគខាងជើងជាប់ភូមិព្រៃស្លឹក និងភូមិបុរីកម្មករ ក្រុងច្បារមនខេត្តកំពង់ស្ពឺ សាងសង់ក្នុងក្របខណ្ឌគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជំហានទី ១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ហិរញ្ញប្បទានជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន ៕