សម្តេចភក្តី សាយ ឈុំ អនុញ្ញតជូន ឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ដែលទើបតែងតាំងថ្មី ចូលជួបសវនាកា និងសម្តែងការគួរសម


ព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងសវនាការ…..។
សម្តេចភក្តី បានសម្តែងសេចក្តីការស្វាគមន៍ និងអបអរសាទរ ចំពោះឯកឧត្តម ដែលបានត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា….។
សម្តេច ថ្លែងជឿជាក់ថា ឯកឧត្តមឯកគ្គរដ្ឋទូត និងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងជំរុញអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើងថែមទៀត និងមានផលប្រយោជន៍ទៅវិញទៅមក។
សម្តេច ក៏បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយបំផុតជាមួយប្រជាជនចិន បក្សកុម្មុយនីស្ត និងរដ្ឋាភិបាលចិន ក្នុងឱកាសដែលប្រទេសយើងទាំងពីរបាន និងកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាកច្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន (ឆ្នាំ១៩៥៨-១០២៨)។
សម្តេច បានសម្តែងនូវការពេញចិត្តជាខ្លាំងចំពោះវឌ្ឍនភាព ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន ដែលបានគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។
ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមព្រឹទ្ធសភា សម្តេច សូមថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះវិភាគទានដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិនដែលបានចូលរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង ឥណទានគ្មានការប្រាក់ ឥណទានសម្បទាន និងជំនួយបច្ចេកទេស។
ជំនួយរដ្ឋាភិបាលចិន និងការរួមចំណែករបស់វិស័យឯកជនចិន បានជួយអភិវឌ្ឍប្រទេសកម្ពុជា និងបានផ្លាល់ប្តូរជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាលំដាប់ ហើយការរិកចម្រើនរបស់កម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត គឺមិនអាចកាត់ផ្តាច់បានពីការឧបត្ថម្ភគាំទ្រពីមិត្តចិនបានឡើយ។
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជារូបសម្តេចផ្ទាល់ត្រៀមជានិច្ចដើម្បីធ្វើកិច្ចសហការដ៏ជិតស្និទជាមួយឯកឧត្តម និងស្ថានទូតចិននៅកម្ពុជា ដើម្បីផលប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន និងប្រទេសយើងទាំងពីរ៕