ព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ លោក ងួន ប៊ុណ្ណាន អភិបាល នៃគណ:អភិបាលស្រុក និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកអូររាំងឪ បានអញ្ជេីញដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកប្រចាំខែធ្នូ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ការងារភូមិ-ឃុំមានសុវត្ថិភាព ការងាររៀបចំដែនដី នរគរូបនីយកម្ម សំណង និងភូមិបាល ការងារបរិស្ថាន ការងារកសិកម្ម ការងារផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ និងការងាផ្សេងៗមួយចំនួនទៀត។