នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Seabourn Ovation ដែលជានាវាទី ៣៥ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ០៧:០០ ព្រឹកនាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Seabourn Ovation ដែលជានាវាទី ៣៥ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ៥៨៥ នាក់ (ស្រី ២៩៧ នាក់) និងនាវិកចំនួន ៤២៧ នាក់ (ស្រី ១១៨ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២០:០០ ល្ងាចថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Hochiminh ប្រទេសវៀតណាម ។