ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ និងសំណេះសំណាលដល់មន្រ្តី ឧទ្យានុរក្ស នៅតំបន់របៀងអភិរក្សជីវ:ចម្រុះព្រៃអង់តែន


ថ្ងៃព្រហស្បត្តិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២
ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ និង លោក ហុង បូណាត អនុប្រធានការិយាល័យ ដែនជម្រកសត្វព្រៃ បានចុះសួរសុខទុក្ខ និងសំណេះសំណាលដល់មន្រ្តី ឧទ្យានុរក្ស នៅតំបន់របៀងអភិរក្សជីវ:ចម្រុះព្រៃអង់តែន ស្តីពី៖ ការទប់ស្កាត់បទល្មើសគ្រប់រូបភាព ។
លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានចែកនូវសម្ភារដល់មន្រ្តី ឧទ្យានុរក្ស សម្រាប់ប្រើប្រាស់ដូចជា៖ ថ្នាំពេទ្យ អង្រឹង តង់កៅស៊ូ សាកាដូ .…។ល។
នេះគឺជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំដល់មន្រ្តីក្រោមឪវាទ ក្នុងន័យ ការពារធនធានធម្មជាតិ អោយបានគង់វង្ស ។