ថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៨ មន្ត្រីជំនាញក្រសួងធនធានទឹក និងឧតុនិយម បានអមដំណើរមន្ត្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះពិនិត្យ និងវាយតម្លៃប្រគល់ទទួលការងារសាងសង់ប្រព័ន្ធប្រឡាយ ចំនួន ០៨ កន្លែង ។
ប្រព័ន្ធប្រឡាយទាំង ០៨ កន្លែងខាងលើ រួមមាន ៖
១- ប្រព័ន្ធប្រឡាយជើងក្អែប ព្រៃផ្តៅ ស្ថិតក្នុងឃុំស្រែ ស្រុកជុំគីរី ខេត្តកំពត
២- ប្រព័ន្ធប្រឡាយជើងក្អែប ត្រពាំងបឹង ស្ថិតក្នុងឃុំសត្វពង ស្រុកឈូក ខេត្តកំពត
៣- ប្រព័ន្ធប្រឡាយជើងក្អែប ត្រពាំងក្តារ ស្ថិតក្នុងឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត
៤- ប្រព័ន្ធប្រឡាយរងទី៣ ភ្នំវល្លិ៏ ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប
៥- ប្រព័ន្ធប្រឡាយជើងក្អែប ពាមល្វា ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
៦- ប្រព័ន្ធប្រឡាយជើងក្អែប អូរតោង ស្ថិតក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
៧- ប្រព័ន្ធប្រឡាយរងទី៣ ស្ទឹងភេ ស្ថិតក្នុងឃុំស្រែចែង និងឃុំស្នាយអន្ជិត ស្រុកជុំគីរី ខេត្តកំពត
៨- ប្រព័ន្ធប្រឡាយរងទី៣ ស្ទឹងកែវ ស្ថិតក្នុងឃុំកណ្តោល និងឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។