មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានសហការជាមួយអាជ្ញាធរឃុំឈូក ស្រុកក្រូចឆ្មារ ដើម្បីអន្តរាគមន៍ដោះស្រាយទឹកស្រោចស្រពជូនបងប្អូនប្រជាកសិករនៅក្នុងឃុំឈូក


នាព្រឹកថ្ងៃសៅរ៍ ៧រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៨ មន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានសហការជាមួយអាជ្ញាធរឃុំឈូក ស្រុកក្រូចឆ្មារ ដើម្បីអន្តរាគមន៍ដោះស្រាយទឹកស្រោចស្រពជូនបងប្អូនប្រជាកសិករនៅក្នុងឃុំឈូក ។

ការអន្តរាគមន៍ដោះស្រាយទឹកស្រោចស្រពខាងលើ ក្រុមការងារបានប្រើប្រាស់គ្រឿងចក្រអេស្កាវ៉ាទ័រ ចំនួន ០១ គ្រឿង ដើម្បីកាយប្រឡាយនាំទឹកពីបឹងកណ្តេរ ០១ ខ្សែ ប្រវែង ៤៥០ ម ទៅកាន់ប្រឡាយមេទំនប់កណ្តេរ និងដំឡើងម៉ាស៊ីនបូមទឹកខ្នាតមធ្យម ០១ គ្រឿងទៀត សម្រាប់បូមទឹកបន្តពីប្រឡាយដែលកាយរួច ទម្លាក់ចូលប្រឡាយមេទំនប់កណ្តេរ ដើម្បីទៅស្រោចស្រពដំណាំស្រូវប្រាំងរបស់បងប្អូនប្រជាកសិករប្រមាណ ២៤៥ ហិកតា នៅក្នុងឃុំឈូក ។