ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន អះអាងថា នៅរាត្រីឆ្លងឆ្នាំមនុស្សទៅលេងនៅវិមានឈ្នះ-ឈ្នះជាង១លាននាក់


(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍េបានអះអាងថា នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩នេះមានប្រជាពលរដ្ឋជាង១លាននាក់បានទៅឆ្លងឆ្នាំនៅវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» នៅយប់មិញនេះ។

ផ្ទាំងទស្សនីយភាពនៃការបាច់កាំជ្រួចបែបទំនេីប និងមានរយៈពេលរហូតដល់ទៅជាង៥០នាទី រួមនឹងការប្រគំតន្ត្រីផងនោះ បានទាក់ទាញប្រជាពលរដ្ឋខ្មែរឲ្យទៅឆ្លងឆ្នាំនៅវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អ្វីដែលនាំឲ្យមានការចាប់អារម្មណ៍ និងទាក់ទាញកាន់តែខ្លាំងថែមទៀតនោះក្នុងរាត្រីឆ្លងឆ្នាំដែលជាខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លេីងសង្គ្រាមនៅកម្ពុជានោះ គឺវត្តមានដ៏កម្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមនឹងវត្តមានមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលជាច្រេីនរូបទៀត។

វត្តមានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងមន្ត្រីជាន់ខ្ពស់ដទៃទៀត បានញ៊ាំងឲ្យព្រឹត្តិការណ៍ឆ្លងឆ្នាំសកលពោរពេញដោយក្តីសប្បាយរីករាយ។

ក្រៅពីនៅវិមាន «នយោបាយឈ្នះ-ឈ្នះ» នៅមុខព្រះបរមរាជវាំងទាំងត្រេីយខាងលិច និងខាងកេីតទន្លេ នៅមុខណាហ្គា និងកោះពេជ្រជាដេីម ក៏មានប្រជាពលរដ្ឋយ៉ាងច្រេីនកុះករនាំគ្នាចូលរួមឆ្លងឆ្នាំថ្មីឆ្នាំសកល២០១៩ ក្រោមបរិយាកាសដ៏សែនសប្បាយរីករាយ៕