គណៈកម្មការរៀបចំកសាងផែនការយុទ្ធសាស្ត្រ៣ឆ្នាំរំកិល​ និងគម្រោងថវិកាប្រចាំឆ្នាំ២០១៩ នៃព្រឹទ្ធសភា​ បានបេីកកិច្ចប្រជុំផ្ទៃក្នុង


នាព្រឹកថ្ងៃពុធ ១១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩​ ​គណៈកម្មការរៀបចំកសាងផែនការយុទ្ធសាស្ត្រ៣ឆ្នាំរំកិល​ និងគម្រោងថវិកាប្រចាំឆ្នាំ២០១៩ នៃព្រឹទ្ធសភា​ បានបេីកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពឯកឧត្តម​ ជា​ ជេដ្ឋ​ ប្រធាន​គណៈកម្មការទី២ព្រឹទ្ធសភា ដេីម្បីពិនិត្យ​ និងពិភាក្សាលេីគម្រោងបែងចែកកញ្ចប់ថវិកា​ឆ្នាំ២០១៩​ នៅសាលប្រជុំពិសេសព្រឹទ្ធសភា។