ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា នាឱកាសឆ្លងឆ្នាំសកល ២០១៨-២០១៩ មានភ្ញៀវទេសចរជាតិ-អន្តរជាតិចំនួន ៣,១៤៤,៤៣៤នាក់ ( កើនឡើង ២៥.៧៨%) បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានដើរកម្សាន្តនាឱកាសឆ្លងឆ្នាំសាកល ២០១៨ ឆ្លងចូល ២០១៩ មានចំនួន ៣,១៤៤,៤៣៤នាក់ កើនឡើង ២៥.៧៨% ក្នុងនោះភ្ញៀវជាតិមានចំនួន ៣,០៤៥,៣១៦នាក់ កើនឡើង ២៥.៣២% និងភ្ញៀវអន្តរជាតិមានចំនួន ៩៩,១១៨នាក់ កើនឡើង ៤១.៦០%»។
ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលបានចូលរួមកម្សាន្តសប្បាយឆ្លងឆ្នាំ នៅរាជធានីភ្នំពេញ មានចំនួនប្រមាណ ២.២លាននាក់ ក្នុងនោះពួកគេបានទៅទស្សនាកម្សាន្តនៅ «វិមានអនុស្សាវរីយ៍នយោបាយ ឈ្នះ-ឈ្នះ» មានចំនួនប្រមាណ ២លាននាក់៕