ការ​ចុះ​ពិនិត្យ​សកម្មភាព​រៀន និង​បង្រៀន​ថ្នាក់​មត្តេយ្យ​សិក្សា​នៅ​ស្រុក​លើក​ដែក ខេត្ត​កណ្ដាល


កណ្ដាល៖ ប្រតិភូ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះ​ពិនិត្យ​សកម្មភាព​រៀន និង​បង្រៀន​​នៅ​ថ្នាក់​មត្តេយ្យ​សិក្សា ដើម្បី​ធានា​បាន​ថា កម្មវិធី​បង្រៀន​ថ្នាក់​មត្តេយ្យ​ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នៃ​ការ​សិក្សា​របស់​កុមារ​ដំណើរ​ការ​ទៅ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​គុណភាព។​​​​

កម្មវិធី​នេះ​ប្រព្រឹត្ត​ទៅ​​ក្រោម​ការ​ដឹកនាំ​ដោយ​ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នា​ព្រឹក​ពុធ ១១​រោច ខែ​មិគសិរ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​ស្រុកលើកដែក ខេត្តកណ្តាល។ ក្នុងឱកាសនោះឯកឧត្តម បានទទួលយកសំណូមពររបស់​លោក​គ្រូ អ្នកគ្រូ​ ដោយ​ជួយ​បំពេញ​នូវកង្វះខាតមួយចំនួនដូចជា ទូរដាក់ឯកសារ ​សម្ភារៈ​សម្រាប់​រៀន និង​បង្រៀន កម្រាល​ក្នុង​ថ្នាក់​រៀន និង​​សម្ភារៈ​ផ្សេងៗទៀត៕