នាថ្ងៃពុធ-ព្រហស្បតិ៍ ១១រោច-១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០២-០៣ ខែមករា ឆ្នាំ២០១៩ គណ:កម្មាធិការអន្តរក្រសួងដឹកនាំដោយ ឯកឧត្តម សាន វិសាល បានចុះពិនិត្យ ប្រគល់ ទទួល និងបញ្ចប់សុពលភាព លើការងារស្ថាបនាស្ពានបេតុង ៥ កន្លែង សាងសង់លូគ្រប់ប្រភេទ និងផ្លូវកៅស៊ូពីរជាន់ ប្រភេទ DBST ប្រវែង ៤ ៧០០ម សរុបចំនួន ០៣ គម្រោង ស្ថិតនៅខេត្តស្វាយរៀង ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ដែលអនុវត្តដោយបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃកងយោពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ប្រើប្រាស់ថវិកាជំពូក ២១។
ឯកឧត្តម សាន វិសាល បានចុះពិនិត្យ ប្រគល់ ទទួល និងបញ្ចប់សុពលភាព លើការងារស្ថាបនាស្ពានបេតុង ៥ កន្លែង
