ថ្ងៃព្រហស្បតិ៍ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងជំនាញការប្រព័ន្ធប្រឡាយជើងក្អែបប្រចាំក្រសួង ចុះធ្វើកាពិនិត្យ ជម្រុញ និងណែនាំនិតិវិធីដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងគណៈកម្មាធិការ សកបទ ចាន់ថ្នាល ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវនិតិវិធីរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាធរមាន លើប្រព័ន្ធប្រឡាយជើងក្អែប ហើយទទួលបានទឹកដល់ស្រែកសិករ ។ សូមបញ្ជាក់ជូន ថាខេត្តកំពង់ស្ពឺ គឹជាខេត្តអនុវត្តបានល្អលើការអនុវត្តគម្រោងសាច់ប្រាក់ពលកម្មលើការសាងសង់ប្រព័ន្ធប្រឡាយជើងក្អែប ។