រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើផែនការអនុវត្តន៍​សម្រាប់ក្រសួងបរិស្ថានក្នុងរាជរដ្ឋាភិបាល អាណត្តិទី៦ នៃរដ្ឋសភា


នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោធ ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើផែនការអនុវត្តន៍​សម្រាប់ក្រសួងបរិស្ថានក្នុងរាជរដ្ឋាភិបាល អាណត្តិទី៦ នៃរដ្ឋសភា។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានកំណត់ផែនការយុទ្ធសាស្រ្ត​ដឹកនាំតាមរដ្ឋបាលទំនើប ខិតខំប្រឹងប្រែងបន្តទៀត ដើម្បីបម្រើជាតិ និងប្រជាជនកម្ពុជា ក្នុងបុព្វហេតុការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ កិច្ចគាំពារបរិស្ថាន និងការស់នៅដោយចីរភាព៕