នៅរសៀលថ្ងៃទី ៣ ខែមករា ឆ្នាំ ២០១៩ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានទទួលការចូលជំរាបលា និងគោរពសុំអនុសាសន៍ពីនិស្សិតចំនួន៣៩នាក់ ដែលបានទទួលអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ ក្នុងឆ្នាំសិក្សា ២០១៩ លើមុខវិជ្ជា ដូចជា ទំនាក់ទំនងអន្តរជាតិ ច្បាប់ គោលនយោបាយសាធារណៈ ធុរកិច្ច គណនេយ្យ ហិរញ្ញវត្ថុ។ល។