កិច្ចប្រជុំកែសម្រួលឡើងវិញដើម្បីត្រៀមហាត់សម សម្រាប់ទិវាអបអរជ័យជំនះ៧មករាអមតៈ


រាជធានីភ្នំពេញ៖ បន្ទាប់ការហាត់សមចំនួន២លើក ដើម្បីត្រៀមរៀបចំអបអរជ័យជំនះ ៧មករាអមតៈ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំកែសម្រួលឡើងវិញ និងត្រៀមហាត់សមម្តងទៀតនៅថ្ងៃ៥មករា ដើម្បីធានាបានថាពិធីនេះ នឹងប្រព្រឹត្តទៅដោយរលូន។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៕