វគ្គផ្សព្វផ្សាយ ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជា


ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅស្នាក់ការគណបក្សខេត្តសៀមរាប មានបើកវគ្គផ្សព្វផ្សាយ ស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤១ អាណត្តិទីV របស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជន ខេត្តសៀមរាប និង ឯកឧត្តម អនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកាគណបក្ស គណបក្សក្រុង ស្រុក ឃុំ សង្កាត់ សាខាគណបក្សមន្ទីរ អង្គភាព
យុវជនគណបក្សចូលរួមសរុបប្រមាណជាង ៤០០នាក់។

វគ្គផ្សព្វផ្សាយនេះ គឺដើម្បីសមាជិក សមាជិកាគណបក្ស និងអង្គការចាត់តាំងគណបក្សគ្រប់លំដាប់ថ្នាក់ បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅឈានទៅរកការបោះឆ្នោតក្រុមប្រឹក្សាជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣ ឆ្នាំ២០១៩។

ក្នុងឆ្នាំ២០១៨ នេះ គណបក្សសម្រេចបាននូវសមិទ្ធផលជាច្រើនរួមមាន ការទប់ស្កាត់បានទាន់ពេលវេលានូវឧបាយកលបដិវត្តន៍ពណ៌ ធានាបានឯករាជ្យភាពជាតិ ពង្រឹងខឿនការពារជាតិកាន់តែរឹងមាំ ពង្រឹង និងពង្រីកលទ្ធិប្រជាធិប តេយ្យ និងកំណែទម្រង់នានា ជាពិសេសការធ្វើឲ្យប្រសើរឡើងនូវកំរិតជីភាព និងសេដ្ឋកិច្ច សង្គមកាន់តែរីកចម្រើន និងកើនឡើងឥតឈប់ឈរ។ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថា នឹងសម្រេចបានកំណើនខ្ពស់ក្នុងរង្វង់ ៧,៣%ដែលបានគាំទ្ររឹងមាំនៃវិស័យឧស្សាហកម្ម និងសេវាកម្ម ទោះបីវិស័យកសិកម្មបន្តកំណើនទាបដោយសារកត្តាគ្រោះធម្មជាតិ និងផលិតទាបក៏ដោយ។