គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា នៅថ្ងៃសុក្រ ១៣រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័កពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ៤ ខែមករាឆ្នាំ ២០១៩ បានផ្តល់គ្រឿងចក្រចំនួន 3គ្រឿង សំរាប់សំអាតឆ្នេរខេត្តជាប់មាត់សមុទ្រដល់ខេត្តជាប់សមុទ្រទាំង៤របស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ជំហានទី 1 នេះគឺខេត្តព្រះសីនុទទួលបាន 2 គ្រឿង ខេត្តកែប និងកំពត ទទួលបាន ១គ្រឿង។ ហើយសម្រាប់ខេត្តកោះកុង នឹងផ្តល់ជូននៅពេលក្រោយទៀត។
ដោយឡែកសំរាប់ថ្ងៃនេះក្រុមការងារជំនាញ បាននាំយកគ្រឿងចក្រមកធ្វើការហ្វឹកហាត់នៅឆ្នេរសមុទ្រអូរឈើទាល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕