សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតី ប្រារព្ធពិធី ក្រុងពាលី … សុំអនុញ្ញាតរៀបចំពិធីអបអរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករា


រសៀលថ្ងៃអាទិត្យ ០១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព .ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៦:១៥នាទី នៅលើទីលានបាល់ទាត់ នៃពហុកីឡាដ្ឋានជាតិអូឡាំពិក សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានគណៈកម្មការរៀបចំ ពិធីមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា បានអញ្ជើញជាអធិបតី ប្រារព្ធពិធីក្រុងពាលី សុំអនុញ្ញាតពីម្ចាស់ទឹក ម្ចាស់ដី ដើម្បីរៀបចំមហាមិទ្ទិញមហាជន អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ៧មករា ៧•១•១៩៧៩ ~ ៧•១•២០១៩ ដែលនឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃ ៧ មករា ២០១៩ នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡាំពិក និងសុំសេចក្តីសុខសប្បាយ ដល់អង្គពិធីទាំងមូល