ប្រជាពលរដ្ឋកម្ពុជាប្តេជ្ញានៅតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព


ប្រជាពលរដ្ឋកម្ពុជានៅតែបន្តគាំទ្រនិងជឿជាក់មកលើគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំគោលនយោបាយដឹកនាំដ៏ឈ្លាស វៃរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ប្រជាពលរដ្ឋរស់នៅដោយភាពសម្បូរសប្បាយ។

ប្រជាពលរដ្ឋកម្ពុជាបានបង្ហាញមោទនៈភាពយ៉ាងក្រៃលែងដែលរស់នៅក្នុងម្លប់សុខសន្តិភាពក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានកសាងជាតិមាតុភូមិកម្ពុជាឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យធ្វើអោយប្រជាពលរដ្ឋរស់នៅដោយភាពសប្បាយរីករាយ។

ក្នុងឱកាសអញ្ជើញចូលរួបអប់អរសាទរខួប៤០ឆ្នាំនៃទិវាជ័យជម្នះ៧មករា ១៩៧៩ ៧មករា ២០១៩នេះ នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០១៩នេះលោកស្រី ស៊ិន សុដានី ដែលរស់នៅក្នុងរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិអោយដឹងថា ក្រោមការដឹកនាំ របស់សម្ដេចតេជោហ៊ុនសែន បានធ្វើអោយប្រជាពលរដ្ឋកម្ពុជា ក៍ដូចជាក្រុមគ្រួសារលោកស្រីបានរស់នៅដោយសុខសប្យាយ មានសិទ្ធិសេរីភាពពេញលេញ មានឱកាសបំពេញការងារ និងអាចស្វែងប្រាក់ចំណូលសមរម្យសំរាប់ផ្គត់ផ្គង់នៅក្នុងជីវភាពក្រុមគ្រួសារ ។ លោកស្រីបានអះអាងថា បើគ្មានថ្ងៃ៧មករានេះទេ ក៍មិនបានធ្វើអោយក្រុមគ្រួសារលោកស្រីបានជួបជុំគ្នាវិញបានឡើយ ។ លោកស្រីបានបញ្ជាក់ថា ថ្ងៃ៧មករាគឺជាថ្ងៃកំណើតទី២សម្រាប់ប្រជាពលរដ្ឋគ្រប់រូបដែលរស់រានមានជីវិតឡើងវិញ ជួបជុមក្រុមគ្រួសារ រួចផុតពីការកាប់សំលាប់ ដ៏សាហាវឃោឃៅពី របបប្រល័យពូជសាសន៍ ប៉ុលពត ។ អ្នកស្រីបានរំលឹកពីភាពឈឺចាប់ខ្លោចផ្សារនិងការព្រាត់ប្រាស់ក្រុមគ្រួសារក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ហើយមិនចង់ជួបរបបដ៏ឃោឃៅនេះទៀតឡើយ។
អ្នកគ្រូឆ្លងកាត់នូវរបបនិងចឹងរបបនិង អ្នកគ្រូនៅកុមារ គេឲ្យកាត់កន្ទៀងខែត ដើររើសលាមកគោ នៅក្នុងសម័យប៉ុល ពត គ្មានសេរីភាពចឹងទេ ជំនាន់ហ្នឹងគេចាប់ឪពុករបស់ខ្ញុំទៅសម្លាប់ខ្ញុំនឹងម៉ាក់ខ្ញុំក្លាយជាស្ត្រីមេម៉ាយ កូនកំព្រា ខ្ញុំឆ្លងកាត់គ្រប់បែបយ៉ាងឥឡូវមកដល់ពេលនេះ ខ្ញុំរីករាយខ្ញុំធូរធារខ្ញុំមានឡានជិះ មានផ្ទះសំបែងនៅ កូនខ្ញុំដល់កោះដល់ត្រើយគ្រប់គ្នា ប៉ុន្តែខ្ញុំស្រណោះប៉ាខ្ញុំដែលស្លាប់ នៅរបបដឹងគេមិនទុកពួកចក្រពត្តិ ទៅដល់ស្រុកកំណើតគេយកទៅរៀនសូត្រ នៅសល់តែម៉ាក់ខ្ញុំក្លាយជាស្ត្រីមេម៉ាយកូនប្រាំបញ្ជូនទៅខេត្តពោធិ៍សាត់ ធ្វើបាបផ្ដល់អាហារមួយវែកៗសូម្បីតែទឹកត្នោតប្អូនខ្ញុំចង់ញុំគេរកចាក់អាកសម្លាប់ ជំនាន់នោះគឺសម្លាប់មនុស្សសាហាវណាស់ ។
ជាមួយគ្នានោះដែរ យុវជន ស្រី នី ជានិស្សិតរៀននៅសកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានរស់នៅក្នុងស្ថានភាពប្រទេសមានការរីកចំរើន និងមានការអភិវន្ឍន៍លើគ្រប់វិស័យ ហើយទទួលបានការអប់រំពេញលេញ ចាប់តាំងពីមតេយ្យរហូតដល់ថ្នាក់ឧត្តមសិក្សា ដែលធ្វើឲ្យប្រជាពលរដ្ឋមាន ចំណេះដឹងនិងមានការងារធ្វើសម្រាប់ចិញ្ចឹមជីវិត។ ប្អូនស្រីបានប្តេជ្ញាខិតខំរៀនសូត្រនិងស្វែងយល់ពីផលវិបាកនៃរបបប៉ុលពតអោយបានស៊ីជម្រៅ បន្ថែមទៀត ដើម្បីរួមគ្នាទប់ស្កាត់កុំអោយរបបដ៏សែនជូចត់នេះវិលមកកម្ពុជាសារជាថ្មី។
សម្លេង៖ ខ្ញុំដឹងខ្លះៗតាមម៉ាក់ប៉ានិយាយប្រាប់ ថាពេលនិងគាត់ពិបាក គេធ្វើបាប អត់មានអីហូប គេប្រើពីព្រឹកទល់យប់ ហើយគ្មានអីញុំ ខ្ញុំត្រូវតែខំប្រឹងរៀន ធ្វើជាពលរដ្ឋល្អចូលរួមក្នុងសង្គមអោយបានច្រើន។
សូមបញ្ជាក់ថា ការរៀបចំមហាមីទិ្ទញនៃទិវាជ័យជំនះ ៧មករាត្រូវបានចាត់ទុកជាបុណ្យជាតិមួយដ៏ធំដែលត្រូវបានរៀបចំជារៀងរាល់ឆ្នាំដើម្បីរម្លឹកនៃការរស់រានមានជីវិតឡើងវិញរបស់ ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំដោយកងទព័នៃថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា បានវាយផ្តួលរំលំរបបវាលពិឃាតខ្មែរក្រហម រហូតទទួលបានជោគជ័យ នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ។