ថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង ចុះធ្វើការពិនិត្យ គម្រោង ADB លើអនុគម្រោង CW06 CW07 និងCW08 នៃតំបន់ប្រព័ន្ធធារាសាស្រ្តព្រែកជីក ស្ថិតក្នុងស្រុកមោងឫស្សី និងស្រុករុក្ខគីរី ខេត្តបាត់ដំបង ។
ការចុះពិនិត្យ នេះគឺបានប្រព្រឹត្តទៅក្នុងបំណងធ្វើការត្រួតពិនិ្យលើការសម្រេចបានលទ្ធផលការងារ និងជម្រុញការអនុវត្តបន្ថែមលើគម្រោង ADB ខាងលើ ៖
១. ជំរុញការងារសំណង់គ្រប់ប្រភេទទាំងអស់ ឲ្យបានអនុវត្តទាន់តាមការគ្រោងទុករបស់ក្រសួង។
២. ពិនិត្យលទ្ធភាពការងារថ្មីដែលបងប្អូនប្រជាកសិករសមាជិក សកបទ ប្រព័ន្ធធារាសាស្រ្តព្រែកជីកស្នើបន្ថែម។
៣. ពិនិត្យលទ្ធផលការងារអនុវត្តលើអនុក្រឹត្យ ប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម និងលិខិតបទដ្ឋានគតិយុត្តិទាំងអស់របស់ក្រសួង ធ្វើការរៀបចំគណៈកម្មាធិការ សកបទ ប្រព័ន្ធធារាសាស្រ្តព្រែកជីកឲ្យបានប្រព្រឹត្តទៅមានប្រសិទ្ធភាពខ្ពស់។
៤. ពិនិត្យការអនុវត្តលើយុទ្ធសាស្រ្ត របស់ ឯកឧត្តម លឹមគានហោ រដ្ឋមន្រ្តីបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ធ្វើការប្តូរមុខដំណាំពីការដាំស្រូវដែលចំណាយទឹកច្រើនមកធ្វើការដាំដំណាំផ្សេងវិញដែលមិនមែនស្រូវចំណាយទឹកតិច ក្នុងតំបន់ខ្ពង់រាប នៃប្រព័ន្ធធារាសាស្រ្តព្រែកជីក ៕