នៅថ្ងៃពុធ ៤កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៩ វេលាម៉ោង ១០:០០ ព្រឹក មាននាវាកងទ័ពជើងទឹកសាធារណរដ្ឋប្រជាមានិតចិនចំនួន ០៣ គ្រឿង ឈ្មោះ (១).Dong Ping Lake 960, (២).Han Dan 579, (៣).Wu Hu 539 បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុចាប់ពីថ្ងៃទី៩-១២ ខែ មករា ឆ្នាំ ២០១៩ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ។