ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ អនុសាខាកាកកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ ប្រធានអនុសាខាកាកកបាទក្រហម ខណ្ឌមានជ័យ រួមទាំង លោក សួស សារិន ចៅសង្កាត់បឹងទំពន់ និងដោយមានការចូលរួម សមាជិក សមាជិកា យុវជន កាកបាទក្រហមខណ្ឌ បានចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនប្រជាពលរដ្ឋទីទាល់ក្រមនុស្សចាស់គ្មានទីពឹងចំនួន៤៥ គ្រួសារ ដល់លំនៅឋាន ដែលរស់នៅក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មានប្រសាសន៍នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែផ្តល់នូវអនុសាសន៍ក្រើនរំលឹកដល់គ្រប់សាខា អនុសាខា ទាំងអស់ត្រូវយកចិត្តទុកដាក់អោយបានម៉ត់ចត់ចំពោះសុខទុក្ខប្រជាពលរដ្ឋដែលនូវក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសប្រជាពលរដ្ឋដែលជួបការលំបាកដោយប្រការផ្សេងៗ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល (ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន )។
អំណោយដែលត្រូវបានចែកជូនរួមមាន ៖ អង្ករ៣០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៊ីអីវ១យួរ, ត្រីខ១យួរ, ស្ករស១គីឡូក្រាម, ទឹកដោះគោ២កំប៉ុង, មីយើង១កេស,ទឹកសុទ្ធ១យ៉ួរ ឃីត១ឈុត ( មុង ភួយ ក្រមា ) និងថវិការ ២ សែន រៀល៕