កៀសម្រួលផ្លូវជាតិលេខ៩៥ និងសម្អាតរុក្ខជាតិផ្លូវជាតិលេខ០៩ និងលេខ៦២ ព្រមធ្វើទាំងសកម្មភាពថែទាំផ្លូវ៦២ ផ្លូវ៩៤ និងផ្លូវក្នុងក្រុងព្រះវិហារ


នៅថ្ងៃអាទិត្យទី២៣/តុលា/២០១៦នេះ អង្គភាពស្ពានថ្នល់ (កងសំអាតរុក្ខជាតិ, កងជួសជុលបង្គោលគីឡូ និងបង្គោលសុវត្ថិភាព, កងថែទាំផ្លូវក្រួសក្រហម និងកងថែទាំផ្លូវក្រាលកៅស៊ូ) នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅតែបន្ដ និងកំពុងធ្វើសកម្មភាពការងារថែទាំប្រចាំរបស់ខ្លួន នៅលើដងផ្លូវជាតិលេខ ៩៤ និង ផ្លូវ៦២ ដើម្បីអនុវត្តន៍តាមអនុសាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយខិតខំប្រឹងប្រែង ភាពស្មោះត្រង់ ក្នុងមនសិកាវិជ្ជាជីវៈខ្ពស់។
លទ្ធផលការងារៈ
-ការសម្អាតរុក្ខជាតិតាមផ្លូវជាតិលេខ៦២ សម្រេចបាន ០៧គ.ម ដោយចាប់អនុវត្តន៍ពី PK២៣០+000(ជើងភ្នំប្រសាទព្រះវិហារ) ត្រឡប់មក PK១២៣+000 ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារវិញ។
-ការងារកៀរសម្រួល ថែមក្រួសក្រហម ស្រោចទឹក និងកិនបង្ហាប់ ផ្លូវជាតិលេខ៩៤ វិញ គឺចាប់អនុវត្តន៍ពីផ្លូវជាតិលេខ០៩ ទីរួមស្រុកឆែប មកដល់ភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារហើយ រហូតដល់ពេលនេះសម្រេច ២៥គ.មហើយ។
-ការងារថែទាំផ្លូវក្រាលកៅស៊ូ ផ្លូវជាតិលេខ ៦២ ក៏កំពង់បន្តសកម្មភាពដែរ។
*សូមបញ្ជាក់ថា ការងារសម្អាតរុក្ខជាតិតាមបណ្ដោយផ្លូវជាតិលេខ០៩ និងផ្លូវជាតិលេខ៦២ ខាងត្បូងពោលគឺចាប់ពីPK០៣៦+000(ព្រំប្រទល់ខេត្តកពង់ធំ) ដល់ PK១២៨+000(សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ សម្រេចបាន ១០០%ហើយ។ ដោយឡែកការងារកៀរសម្រួល ថែមក្រួសក្រហម ស្រោចទឹក និងកិនបង្ហាប់ផ្លូវជាតិលេខ៩៥ ពីស្រុករវៀង, ជ័យសែន និងស្រុកឆែប បានសម្រេច ១០០%ហើយ។ ចំពោះការងារថែទាំផ្លូវក្រាលកៅស៊ូ ក្នុងក្រុងព្រះវិហារ ក៏បានសម្រេច ១០០% ហើយដែរ៕

aa5 aa4 aa3 aa2 aa1