ពលរដ្ឋខ្មែររដ្ឋធានីកន់បេរ៉ា ប្រទេសអូស្ត្រាលី ជួបជុំអបអរសាទរខួបទី៤០ ថ្ងៃជ័យជម្នះ៧មករា


ពីរដ្ឋធានីកន់បេរ៉ា ប្រទេសអូស្ត្រាលី៖
នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នេះ នារដ្ឋធានីកន់បេរ៉ា (Canberra) ប្រទេសអូស្ត្រាលី បងប្អូនប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលី និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងកំពុងសិក្សានៅរដ្ឋធានីកន់បេរ៉ានោះ បានជួបជុំគ្នា ដើម្បីប្រារព្ធពិធីអបអរសាទរបុណ្យជាតិខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា (១៩៧៩-២០១៩)យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុតក្នុងនាមមហាគ្រួសារខ្មែរតែមួយ។

កម្មវិធីនេះបានសហការរៀបចំឡើងដោយឯកស្ថានឯកអគ្គរាចទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងក្រុមការងារតំបន់១ ដោយស្ថិតក្រោមអធិបតីភាពឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ និងឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររៀបចំយុវជនប្រចាំប្រទេសអូស្ត្រាលី និងណូវ៉ែលហ្សេឡង់ផងដែរ។