សកម្មភាពនៃកិច្ចដំណើរការកែលម្អ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ស្ទឹងភេ ក្នុងស្រុកជុំគិរី ខេត្តកំពត


សកម្មភាពនៃកិច្ចដំណើរការកែលម្អ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ស្ទឹងភេ ស្ថិតក្នុងឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ។

ប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹក ស្ទឹងភេ មានទំនប់មេប្រវែង ៣.០៨២ ម ទំនប់រង ប្រវែង ៣.៦០៤ ម, ប្រឡាយមេ ៦ខ្សែ មានប្រវែង ១២.៣០៦, ប្រឡាយរង ១ខ្សែ មានប្រវែង ១.២៨៥ ម និងមានលទ្ធភាពស្រោចស្រពផ្ទៃដីវស្សាចំនួន ២.០០០ ហត និង ប្រាំង ៥០០ ហត ។